ខ្មែរ​អ្នក​ថ្លៃថ្នូរ

January 4, 2012 in សង្គម និង​ជីវិត

ខ្មែរភាគច្រើនសុទ្ធតែជាអ្នកអួត អួតថាខ្លួនជាអ្នកថ្លៃថ្នូ តែតាមពិតថ្លៃថ្នូរតែសម្បកក្រៅ ព្រោះរាល់ដងឃើញតែថា អ្នកនេះ អ្នកនោះធ្វើឲ្យខូចប្រពៃណីវប្បធម៌ បរទេសមើលងាយ វប្បធម៌ធ្លាក់ចុះ ។ យល់ថាខ្លួនអស្ចារ្យ ដូច្នេះនរណាដែលធ្វើខុសពីចិត្តខ្លួនគឺមានឈ្មោះថា “បំផ្លាញដល់ខ្លួន” ទាំងអស់ ។

ពួកអ្នកថ្លៃថ្នូរក្លែងក្លាយគឺតែងតែចឹង ធ្វើមិនស្គាល់បងប្អូនដែលក្រ ព្រោះខ្លាចថោកទាបដល់ខ្លួន ចោទអ្នកនេះ ឬអ្នកនោះថាធ្វើឲ្យខូចកិត្តយសខ្លួន ។ ធាតុពិតគឺខ្ចីបុលបរទេសរាប់ពាន់លានដើម្បីរស់ តែបែរជាមិនខ្មាស់គេ ។

ចាស់ជរា ក្មេងកំព្រា ជនពិកាដើររើសសំរាម សូមទានតាមផ្សារ ដេកតាមសំយ៉ាបផ្ទះ គ្មាននរណាថាខ្មាស់គេ ព្រោះខ្មែរអ្នកថ្លៃថ្នូរតែសម្បកក្រៅ ខ្មាស់​តែ​បរទេស​ទេ ចង់ផ្ទៃក្នុងស្អុយ រលួយវ៉ល់ក៏គ្មាននរណាឈឺក្បាលដែរ!!!

សំរាមពេញផ្លូវ អ្នកបើកបរមិនគោរពច្បាប់ចរាចរ ចោរឆក់ប្លន់គ្រប់ទីកន្លែង ធ្វើព្រងើយមិនអើពើ… ឱខ្មែរអ៊ើយខ្មែរ យ៉ាប់អីក៏យ៉ាប់យ៉ាងនេះ???

Add comment to this post below...